khmer eng
  • ឯកឧត្តម ទេព យុទ្ធី ជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយ លោកស្រី គឹម ចន្នី អភិបាលរង នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ប្រធានភូមិ នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
    នាឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានមានមតិដោះស្រាយនូវបញ្ហាប្រឈម សំណូមពរមួយចំនួនរបស់រដ្ឋបាលឃុំ ព្រមទាំងបានធ្វើការណែនាំដល់រដ្ឋបាលឃុំ ឱ្យបន្តយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ លើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវារដ្ឋបាល សេវាសាធារណៈ តាមដានស្ថានភាពប្រែប្រួលអាកាសធាតុ ដើម្បីមានវិធានការបង្ការ ទប់ស្កាត់ សង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា និងបន្តយកចិត្តទុកដាក់ថែទាំព្យាបាលជំងឺគ្រប់ប្រភេទជូនប្រជាជនឱ្យបានទាន់ពេលវេលា ធ្វើការអប់រំផ្សព្វផ្សាយ និងបំផុសការចូលរួមគាំទ្រអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ និងកិច្ចព្រមព្រៀងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា វៀតណាម ទ្បាវ ។
    មុននឹងបញ្ចប់ ឯកឧត្តម បាននាំយកនូវអង្ករចំនួន៤០០គីទ្បូក្រាម និងថវិកាចំនួន ៤០ម៉ឺនរៀល ឧបត្ថម្ភជូនរដ្ឋបាលឃុំសម្រាប់រួមចំណែកជួយដល់ប្រជាជនជួបការលំបាកខ្វះខាតក្នុងមូលដ្ឋានផងដែរ។

    ប្រភព : ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ